កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះអ្នកគ្រូ រី សុទ្ធាវី បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើពិសោធន៍លើមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទប្រធានបទ ការទាញយកអ៊ីដ្រូសែន។ ក្នុងនោះដែរ អ្នកគ្រូបានរៀបរាប់អំពីសម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងពន្យល់យ៉ាងច្បាស់លាស់ ថាអ្វីទៅជាអ៊ីដ្រូសែន និងការទាញយក ព្រមជាមួយនឹងសមីការរបស់អ៊ីដ្រូសែន។
Category: ពិសោធ