កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ អេង ស៊ីណាត បង្រៀនមុខវិជ្ជាគីមីវិទ្យា បានរៀបចំការពិសោធន៍ស្តីពី“ ឥទ្ធិពលទំហំភាគល្អិតលើល្បឿនប្រតិកម្ម”។ ការធ្វើពិសោធន៍នេះផងដែរធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស សិក្សាលើការប្រែប្រួលផ្ទៃប៉ះរបស់ភាគល្អិតក្នុងប្រតិកម្ម ប្រៀបធៀបល្បឿនប្រតិកម្ម អាស្រ័យលើទំហំភាគល្អិតផ្សេងៗគ្នា។