កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ សុខ ម៉ានី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជ្រោយចង្វារ មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”បាតុភូតអូស្មូស”។ មុននឹងចាប់ផ្តើមធ្វើការពិសោធន៍ អ្នកគ្រូ បានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ កែវជ័រ ហ្វឺតសរសេរ កូនកាំបិត ខ្ទឹមបារាំង បំពង់បន្តក់ តង្កៀប ទឹក ឈើចាក់ធ្មេញ អំបិល និងមីក្រូទស្សន៏។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍ គឺដើម្បីឱ្យសិស្ស ពិនិត្យមើលចលនាទឹកចេញចូលក្នុងកោសិកា ពណ៌នាពីបាតុភូតអូស្មូស រួមទាំងសង្កេតទ្រង់ទ្រាយវ៉ាគុយអូលក្នុងកោសិកា៕