កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ លាង សុធារី បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើតេស្ដសង្កេត «បាតុភូតបន្សាយ និងអូស្មូស» លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលនាំឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតពីការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា រួមគ្នាធ្វើការងារជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។
ខាងក្រោមនេះជាសកម្មភាពពិសោធន៍របស់សិស្សថ្នាក់ទី៧ ក្រោមប្រធានបទ «ការសង្កេតមើលបាតុភូតបន្សាយ និងអូស្មូស»៕