កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំវគ្គសិក្សាកុំព្យូទ័រជូនដល់លោកគ្រូ អ្នកគ្រូផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា គឺដើម្បីឱ្យលោកគ្រូ អ្នកគ្រូ មានការអភិវឌ្ឍបន្ថែមទៀតទៅលើសម័យបច្ចេកវិទ្យាសតវត្យទី២១ ពីប្រព័ន្ធបច្ចេកវិទ្យា ដែលជាគោលដៅធ្វើឱ្យលោកគ្រូ អ្នកគ្រូ រីកចំរើនក្នុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីបង្រៀនសិស្ស។ ហើយនៅសាលារៀន អន្តរទ្វីប អាមេរិកាំង មានលើវិស័យបច្ចេកវិទ្យា ពាក់ព័ន្ទកុំព្យូទ័រ និងអិនធឺណិត និងបន្ទប់កុំព្យូទ័រសម្រាប់ឱ្យសិស្សរៀន ម្យ៉ាងទៀតសម័យបច្ចេកវិទ្យាទំនើបនេះគឺជួយសម្រួលដល់ការបង្រៀន អាចយកទៅពន្យល់កូនសិស្សបានងាយឆាប់យល់របស់លោកគ្រូ អ្នកគ្រូ កាន់តែមានប្រសិទ្ធភាព ហើយការបង្រៀនដើរទាន់បច្ចុប្បន្នភាព។