សាលារៀន អន្តរទ្វីប អាមេរិកាំង សូមចូលរួមអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះ យុវសិស្ស គង់ ខូលីន ថ្នាក់ទី១០ “ខ” យុវសិស្ស យិន ស៊ូនីតា ថ្នាក់ទី១០ “ខ” និងយុវសិស្ស ឃឹមសុកាដា ថ្នាក់ទី១០ “ខ” ក្នុងឱកាសដែលប្អូនៗទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីមហោស្របជាតិស្តីពីវិទ្យាសាស្រ្ត និងវិស្វកម្មលើកទី៥ (Cambodia’s Science and Engineering Festival) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ជាមួយគ្នាផងដែរ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏សូមចូលរួមអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះ យុវសិស្ស គីម ហេង ថ្នាក់ទី១២ ”គ” យុវសិស្ស ឡាំ អេមី ថ្នាក់ទី១២ “គ” និងយុវសិស្ស ង៉ូវ ហ៊ុយតិច ថ្នាក់ទី១២ “ឃ” ក្នុងឱកាសដែលប្អូនៗទទួលបានជ័យលាភីលេខ៣ ក្នុងកម្មវិធីមហោស្របជាតិស្តីពីវិទ្យាសាស្រ្ត និងវិស្វកម្មលើកទី៥ (Cambodia’s Science and Engineering Festival) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។