រកឃើញម្ចាស់ជ័យលាភីមេដាយមាសកម្មវិធីប្រឡងចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី០៦ ហើយ។
កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រឡងចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី០៦ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសាលារៀន អន្តរទ្វីប អាំមេរិកាំង សាខាទួលគោក។ ឆ្លងកាត់ការប្រកួតជម្រុសទាំងបីសាខាពីវគ្គមុន មានបេក្ខជនសរុប៣៣នាក់ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ ឆ្លងកាត់ការប្រកួតដែលពោរពេញដោយភាពស្វិតស្វាញ និងសុក្រិត យើងក៏បានរកឃើញម្ចាស់ជ័យលាភី។ គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភីដែលទទួលបានមេដាយមាស បានទៅលើយុវសិស្ស លិ គឹមយី រៀនថ្នាក់ទី១១ក មកពីសាខាម៉ៅសេទុង មេដាយប្រាក់បានទៅលើយុវសិស្ស យ៉ាង ស៊ុនម៉េង រៀនថ្នាក់ទី១១ក មកពីសាខាម៉ៅសេទុង និងមេដាយសំរិតបានទៅលើយុវសិស្ស ណុច រក្សា រៀនថ្នាក់ទី១០ក មកពីសាខាចាក់អង្រែ៕