កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានអនុញ្ញាតឱ្យសិស្សានុសិស្សថ្នាក់ទី១២ ជំនាន់ទី១៤ទាំងអស់រៀបចំពិធីរំឭកគុណលោកគ្រូ អ្នកគ្រូ ឆ្នាំសិក្សា២០១៨-២០១៩ នៅសាលប្រជុំ ផល គួច មុនថ្ងៃបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីទៅបន្តថ្នាក់មហាវិទ្យាល័យនាថ្ងៃខាងមុខ។ កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីទឹកចិត្ត សងគុណ ក្នុងកំលុងពេលសិស្សានុសិស្សរៀនជាមួយលោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាដើម្បីបង្ហាត់បង្រៀន ហើយជាវប្បធម៌ និងប្រពៃណី ដែលនាំមកនូវសីលធម៌ សុជីវធម៌ដ៏ល្អមួយ ដែលសិស្សានុសិស្សគោរពប្រតិបត្តិគ្រូ ដែលជាឪពុកម្ដាយទីពីរ។