កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី១៣ ជូនដល់សិស្សានុសិស្សបញ្ចប់ការ សិក្សាថ្នាក់ទី6 ឆ្នាំសិក្សា២០១៨–២០១៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាចំណេះទូទៅតាមកម្រិតភូមិ សិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី៦សិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។