កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២៥ ជូនដល់សិស្សានុសិស្សបញ្ចប់ការ សិក្សាថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២២ – ២០២៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ចាងហ្វាង ហ៊ុល សារួននាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពបញ្ជាក់នថាប្អូនៗបានបញ្ចប់ភូមិសិក្សាមួយហើយ ហើយនិងត្រូវឆ្លងទៅភូមសិក្សាមួយទៀតគឺបឋមសិក្សា ដែលត្រូវចូលរៀនថ្នាក់ទី១ ឆ្នាំសិក្សាថ្មី២០២៣-២០២៤ ហើយក៏ជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់ប្អូនៗដែលបានបញ្ចប់កម្រិតថ្នាក់មត្តេយ្យសិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ កុមារគ្រប់រូបសុទ្ធសឹងជាគ្រាប់ពូជដ៏ល្អសម្រាប់ប្រទេសជាតិទាំងមូល តែបើកុមារទាំងនោះនៅក្នុងសង្គមមួយអាប់អួ សង្គមប្រើអំពើហិង្សា កេងប្រវ័ញ្ច ឬសង្គមមួយសម្រាប់តែស្ដីបន្ទោស នោះអនាគតពួកគេនឹងទៅបែបហ្នឹងជាក់ជាមិនខាន ព្រោះថាកុមារឆាប់ងាយនឹងទទួលយកណាស់។ ដូច្នេះ គួរជ្រើសសង្គមមួយដ៏ល្អសម្រាប់កុមារដើម្បីបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អ ទាំងពេលបច្ចុប្បន្ន និង អនាគត។ សូមជម្រាបថា ក្នុងពិធីចែកវិញ្ញាបនបត្រដ៏អធិកអធមនេះ ក៏មានសម្ដែងរបាំប្រពៃណី បង្ហាញក្បាច់រាំ និងសម្ដែងរឿងជាច្រើនទៀតរបស់សិស្សថ្នាក់មតេ្តយ្យសិក្សាផងដែរ។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖