កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ សាលារៀន អន្តរទ្វីប អាមេរិកាំងបានរៀបចំកម្មវិធីប្រគល់បណ្ណសរសើរ និងរង្វាន់ ជូនដល់សិស្សពូកែ ម៉េងលី ជេ. គួច និងសិស្សជ័យលាភីគណិតវិទ្យាអូឡាំព្យារបស់ប្រទេសសិង្ហបុរី និងសាលាផ្សេងៗក្នុងតំបន់អាស៊ាន ឆ្នាំ២០១៧ សាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។