យុវ​ជន គ្រួច​ ឈីម

សិស្ស​​ថ្នាក់​ទី១២ ​”​ក”

យុវជន​ ជា​វ័យ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​ និង​បញ្ញា​ស្មារតី​ក្លាវ​ក្លា​ ជាពិសេស​ពួកគាត់​ជា​កម្លាំង​ស្នូល​ក្នុង​ការចូលរួម​គ្រប់​សកម្មភាព​នានា​ក្នុង​សង្គម​ ក៏ដូចជា​ការ​អភិវឌ្ឍ​ជាតិ​ផង​ដែរ​។ យុវជនទាំងអស់​នៅ​កម្ពុជា​យើង​មាន​ប្រមា​នប្រ​ហែល​ជាង៥០​% នៃ​ចំនួន​ប្រជាជន​សរុប​។ យុវជន​ គ្រួ​ច ឈីម​ ជា​សិស្ស​ម្នាក់​រៀន​នៅ​សាលា​ AIS​ ថ្នាក់​ទី១២​”ក” នា​ឆ្នាំ​សិក្សា២០១៨​-២០១៩​ នេះ​។ យុវជន​រូប​នេះ​ កើត​ក្នុង​ត្រកូល​អ្នកមាន​ជីវភាព​បង្គួរ​នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្នកអាណាព្យាបាល​របស់​យុវជន​រូប​នេះ​ បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​អស់​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​គាត់​។ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ពួកគាត់​ត្រូវ​ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ សិស្សានុសិស្ស​ទាំងអស់​កំពុងតែ​មមាញឹក​ស្ទើរ​រក​ពេល​ញាំ​បាយ​គ្មាន​ព្រោះ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ ត្រៀមប្រឡង​។

គាត់​ក៏ដូចជា​សិស្ស​ដទៃទៀត​ដែរ​ តែ​អ្វី​ដែល​ខុសប្លែក​ពី​គេ​នោះ​ គឺ​គាត់​បាន​ចំណាយ​ពេល​លក្រៅ​ពី​ការសិក្សា​ទៅ​ជួយការ​ងារ​ក្នុង​សា​សា​ និង​ក្នុង​សង្គម​ជាច្រើន​។ ការងារ​ក្នុង​សាលា​មាន​ដូចជា​ បើក​ក្លិប​សិក្សា​រៀងរាល់ថ្ងៃ​សៅរ៍​ អាទិត្យ​ ធ្វើជា​ប្រធាន​សម្របសម្រួល​កម្មវិធី​សា​លា​ផ្សេង​ៗ (យុវជន​ស្ម​គ្រ​ចិត្ត​) និង​ការងារ​សប្បុរស​ធម៌​ផ្សេង​ៗជាច្រើន​ទៀត​។ ចំណែក​ឯកម្មវិធី​ក្រៅ​សាលា​វិញ​មាន​ដូចជា​ ដាំ​ដើមឈើ​ លាបថ្នាំ​ សាលា​…។ ​យើង​ក្រឡេក​ទៅ​មើល​លទ្ធផល​សិក្សា​វិញ​ គឺ​គាត់​នៅតែ​ល្អ​ គ្មាន​ការ​ធ្លាក់ចុះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ ការងារ​ខាងលើ​នេះ​ ពួកគាត់​ចាប់​ប្រឡូក​តាំងពី​ថ្នាក់​ទី១០​ មក​ម្លេះ​។ ខាងក្រោម​នេះ​ជា​វិធី​សាស្រ្ត​ ក៏ដូចជា​ការចែក​រំលែក​នូវ​បទពិសោធន៍​ដែល​ធ្វើ​ឱ្យ​ពួកគាត់​នៅតែ​ខ្លាំង​។

ចំពោះ​យុវ​សិស្ស​ ឈីម​ គាត់​បាន​និយាយ​ថា​” ក្នុង​មួយថ្ងៃ​មនុស្ស​ម្នា​ក់ៗ​មាន​ពេលទំនេរ​សម្រាក​ពី​ការ​គេង​ប្រហែលជា១៦ទៅ​ ១៧ម៉ោង​។ ដូច្នេះ​ត្រូវ​បែង​ចែ​កពេ​វេលា​ឱ្យ​បាន​ច្បាស់លាស់​ (ពេល​រៀន​ ពេលសម្រាក​ ពេលធ្វើការ​ងារ​សង្គម​)។ ចំពោះ​ការសិក្សា​គាត់​បាន​ និយាយ​ថា​ ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បាន​ក្នុង​ការ​ស្តាប់​គ្រូ​ពន្យល់​នៅ​ថ្នាក់​ ក៏ដូចជា​ការ​កត់ត្រា​មេរៀន​ និង​សួរ​-ឆ្លើយ​មេរៀន​ក្នុង​ម៉ោង​នី​មួយ​ៗផង​ដែរ​។ ឯវិធីសាស្ត្រ​នៅផ្ទះ​វិញ​ គឺ​ត្រូវ​កំណត់​មុខវិជ្ជា​ណា​ដែល​ច្បាស់​ មួយ​ណា​ដែល​មិន​ច្បាស់​ដើម្បី​ងាយ​ស្រូល​ពង្រឹង​បន្ថែម​។ មួយវិញទៀត​ រៀងរាល់​ព្រឹក​គាត់​តែង​រំលឹក​មេរៀន​នៅផ្ទះ​ជាប្រចាំ​។

លើស​ពីនេះ​ទៅទៀត​ អ្វី​ដែល​ជា​ចំណុចខ្លាំង​របស់​គាត់​ គឺ​តែងតែ​យក​មេរៀន​ ឬលំហាត់​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ឬយល់​ទៅ​ពន្យល់​មិត្តភក្តិ​ ដើម្បី​ចែករំលែក​ ក៏ដូចជា​បន្ថែម​ និង​ពង្រឹង​សមត្ថភាព​ខ្លួន​គាត់​ផ្ទាល់​តែម្តង។ គាត់​មាន​ផែនការ​យ៉ាង​ច្បាស់​ក្នុង​ការបែងចែក​ពេលវេលា​រៀន​ និង​ការងារ​សង្គម​។ ចំពោះ​ការងារ​សង្គម​ គាត់​បាន​និយាយ​ថាត្រូវ​តែ​ឆ្លៀតពេល​ទំនេរ​ ឬនៅ​ចុង​សប្តាហ៍​។ ពេលខ្លះ​គាត់​បាន​និយាយ​ថា​ ការងារ​នេះ​បាន​ពង្រីក​ចំណេះដឹង​មួយ​កម្រិត​ដែល​គាត់​មិនធ្លាប់​ជួប​ក្នុង​មេរៀន​។ ការងារ​ដែល​គាត់​បាន​ចូលរួម​មាន​ដូចជា​ យុវជន​ស្ម័គ្រចិត្ត​ បេតិកភណ្ឌ​ លាបថ្នាំ​សាលា​ រៀបចំ​ការ​បើក​-បិទ​បវេសនកាល​សាលា​ជាដើម​។

ទោះបីជា​យុវជន​រូប​នេះ​រវល់​ស្ទើរ​រក​ពេលទំនេរ​ គ្មាន​យ៉ាងណាក៏ដោយ​ តែ​ការសិក្សា​របស់​គាត់​មិន​ធ្លាក់ចុះ​ឡើយ​ គាត់​នៅតែ​កាន់​លំដាប់​ A ជានិច្ច​ជា​រៀងរាល់​ខែ​។ សម្រាប់​ការដែល​យក​និទ្ទេស​នេះ​នៅ​សាលាAIS​ វា​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ​ គឺ​ត្រូវតែ​ប្រឹង​អស់ពី​កម្លាំងកាយ​ និង​ចិត្ត​។ គាត់​បាន​បង្ហើប​ពី​ល្បិច​នៃ​ការសិក្សា​របស់​ប្អូន​ដែល​មិន​ធ្លាក់ចុះ​ទោះ​មានការ​រវល់​ក្នុង​ការងារ​សង្គម​ ដូច​ខាងក្រោម​នេះ​៖

  • រៀប​ចំ​កាល​វិ​ភាគសិក្សាឱ្យ​បាន​ល្អនៅផ្ទះឱ្យ​ស្របជា​មួយកាល​វិ​ភាគ​សាលា​ មាន​ន័យ​ថាត្រូ​វ​រំ​ឭកមេរៀនដែល​បាន​រៀន​រួច​នៅ​សាលា ឯ​ផ្ទះ​ក៏ដូច​គ្នា។
  • ព្យា​យាមរក​ពេល​ស្រាវ​ជ្រាវមេរៀន​ខ្លួន​ឯង​នៅ​ផ្ទះ ជា​ជាង​ដើ​រ​រៀន​គួរ​នៅ​ខាង​ក្រៅ។
  • ធ្វើ​លំ​ហាត់​ផ្នែក​វិ​ទ្យា​សាស្ត្រ​ពិតឱ្យ​បាន​ច្រើន​តាម​ល​ទ្ធ​ភាព​ដែល​អាច។
  • សម្រាក​ឱ្យបាន​គ្រប់​គ្រន់ និងញ៉ាំអា​ហារ​ឱ្យ​បាន​ទៀង​ទាត់​មាន​អ​នា​ម័យ ​និងជី​វជាតិ។
  • ព្យាយាមក្រោក​ពី​ព្រ​លឹម រំឭក​មេ​រៀនព្រោះថា ពេល​ព្រឹក​ជា​ពេល​វេ​លាដែល​ខួ​ក្បាល​ស្រ​លះល្អ និងទន្ទេញ​ងាយ​ចាំ។
  • មក​រៀ​ន​ឱ្យ​ទៀង​ទាត់ ទាន់​ពេល​វេលា និ​ង​នៅក្នុង​ថ្នាក់​ប្រើ សុ ចិ បុ លិ ឱ្យ​មាន​ប្រ​សិទ្ធិ​ភាព។

កើត​មក​ជា​មនុស្ស​ក្នុងលោកនេះ គឺ​ជា​សំណាង​មួយ​យ៉ាង​អស្ចារ្យ គឺ​យើង​​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ដើម្បី​ខ្លួន​ឯង គ្រួសារ ក៏​ដូច​ជា​សង្គមជាតិ​ផង​ដែរ។ ​ដូ​ចជាយុ​វជន​រូប​ខាង​លើ​នេះ​ស្រាប់ ពួក​គាត់​ទើបតែ​ថ្នាក់​ទី១២ ​សោះ​តែគាត់កំ​ពង់​ដុះ​ពន្លក​ឈាន​ទៅ​រក​យុវ​ជន​គំរូ​ទាំង​ការ​សិក្សា​ និងក្នុងសង្គមផង​ដែ។​​ ដូច​អ្វី​ដែល​​គាត់​បាន​រៀប​រាប់​ខាង​លើ។ ចុះ​អ្នក​វិញ​ក្នុង​នាម​ជា​ពន្លក​ថ្មី ម្នាក់​ដែលបានរៀប​ចំ​ខ្លួន​ហើយ​ឬ​នៅ?