កាលពីថ្ងៃព្រហស្បតិ៍ ទី ០៣ ខែសីហា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារបានរៀនចំកិច្ចប្រជុំជាមួយ លោកគ្រូអ្នកគ្រូថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២នឹងផ្នែកភាសាអង់គ្លេស ក្នុងគោលបំណងដើម្បីកែសម្រួល ឬផ្តល់ជាមតិកែលំអរនូវចំណុចខ្វះខាត ជាពិសេសគោលការណ៍ វិន័យ និងកិច្ចការងារសំខាន់ៗដែលលោកគ្រូអ្នកគ្រូត្រូវប្រកាន់ភ្ជាប់ និងយកទៅអនុវត្ត ក៍ដូចជាត្រៀមខ្លួនក្នុងការបិទបញ្ចប់ឆ្នាំសិក្សា ២០២២-២០២៣ និងវគ្គរៀនត្រៀមសម្រាប់វិសមកាលខាងមុខនេះផងដែរ ។ ការប្រជុំ គឺជាការរំលឹកដល់លោកគ្រូអ្នកគ្រូ ក្នុងពង្រឹងស្មារតីក្រុមលើកទឹកចិត្តដល់ក្រុមដើម្បីឲ្យពួកគាត់សហការ និងបន្តខិតខំការងារឲ្យបានកាន់តែល្អប្រសើរជាងនេះ និង ដើម្បីសម្រេចនូវផែនការចាស់ និងទទួលផែនការថ្មីៗដើម្បីយកទៅអនុវត្ត។
Category: កិច្ចតម្រង់ទិស