កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកិច្ចប្រជុំស្តីពី៖ ការណែនាំការរៀបចំដំណើរការប្រឡងឆមាសលើកទី២ សម្រាប់ថ្នាក់ទី៦ ដែលដឹកនាំដោយគណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ។ ក្នុងកិច្ចប្រជុំមួយនេះដែរ ធ្វើឡើងក្នុងគោលបំណង បង្ហាញនូវចំនុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងដំណើរការប្រឡង ដូចជាបទបញ្ញត្តិ វិន័យ សណ្ដាប់ធ្នាប់ទូទៅ និងកម្មវិធីប្រឡង។ បន្ថែមលើសពីនេះទៅទៀត គណៈកម្មការបានពន្យល់ពីតួនាទី កាតព្វកិច្ច និងភាពទទួលខុសត្រូវក្នុងនាមជាលោកគ្រូ អ្នកគ្រូ ដែលជាអ្នកដឹកនាំមានឥរិយាបថល្អ មានទំនួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន។