កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្តីពីសាំងវិចគៀប ជូនដល់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង វេនព្រឹក និងរសៀល ដែលដឹកនាំដោយអ្នកគ្រូ ម៉ៅ ស្រីណែត គ្រូបង្គោលថ្នាក់មត្តេយ្យសិក្សា ។
អ្នកគ្រូបានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ គ្រឿងផ្សំ សម្ភារសម្រាប់ធ្វើ និងរបៀបធ្វើទៅតាមដំណាក់កាល។ អ្នកគ្រូបានបង្ហាញពីគ្រឿងផ្សំ មានដូចជា នំប៉័ង ពងមាន់ចៀន ប័រពងមាន់ និងទឹកដោះគោខាប់ ។ បន្ទាប់មកទៀតអ្នកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងក្នុងការធ្វើ សាំងវ៉ិចគៀប និងជាលទ្ធផលសិស្សានុសិស្សបានធ្វើសាំងវ៉ិចគួរឱ្យឆ្ងាញ់ និងមានភាពរីករាយក្នុងការអនុវត្ត៕