កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ អ្នកគ្រូប៉ាត សុវណ្ណារា បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី៣’ក’ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើបំណិនជីវិត បង្គារស្រុស និងទឹកត្រីកោះកុង។ អ្នកគ្រូបានរៀបរាប់ពីគ្រឿងផ្សំ និងរបៀបចម្អិនយ៉ាងច្បាស់លាស់ដល់ប្អូនៗ។ អ្នកគ្រូបានបន្ថែមទៀតថា បង្គារដែលយកមកចម្អិន ត្រូវជ្រើសយកបង្គារដែលស្រស់ល្អ ជាពិសេសការផ្សំគ្រឿងរបស់ទឹកត្រី ត្រូវមានការកំណត់បរិមាណឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះផងដែរ អ្នកគ្រូក៏បានផ្តល់ឱកាសដល់ប្អូនៗក្នុងការចម្អិនដែលប្រកបដោយអនាម័យផងដែរ។
Category: បំណិនជីវិត