កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅនេះ អ្នកគ្រូ អ៊ុន ច័ន្ទនិមល បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី៥”ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើបំនិនជីវិត ក្រោមប្រធានបទ ឆាឡុកឡាក់សាច់គោ។ អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតអំពីគ្រឿងផ្សំ បន្លែ និងគ្រឿងទេស ក៏ដូចជាគុណប្រយោជន៍នៃមុខម្ហូបមួយមុខនេះ។ ជាមួយគ្នានោះ អ្នកគ្រូក៏បានបង្ហាញពីរបៀបចម្អិន ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗក្នុងការចម្អិនមុខម្ហូបមួយមុខនោះផងដែរ៕
Category: បំណិនជីវិត