កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះ អ្នកគ្រូ ប៉ែន ពន្លឺ បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើបំនិនជីវិត ក្រោមប្រធានបទឆាសាច់មាន់សំបុកចាប។ អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតអំពីគ្រឿងផ្សំ បន្លែ និងគ្រឿងទេស ក៏ដូចជាគុណប្រយោជន៍នៃមុខម្ហូបមួយមុខនេះ។
Category: បំណិនជីវិត