កាលពីព្រឹកថ្ងៃទី១៨ ខែមករា អ្នកគ្រូ ស៊ុំ ស្រីលីញ បង្រៀនថ្នាក់ទី៥ ‘ខ’ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំប្អូនៗធ្វើបំនិនជីវិត ក្តាមខ្ទិះ។ អ្នកគ្រូបានរៀបរាប់យ៉ាងលម្អិតអំពីគ្រឿងផ្សំ និងគ្រឿងទេស ក៏ដូចជាគុណប្រយោជន៍នៃមុខម្ហូបមួយមុខនេះ។ ជាមួយគ្នានោះ អ្នកគ្រូក៏បានបង្ហាញពីរបៀបចម្អិន ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗក្នុងការចម្អិនមុខម្ហូបមួយមុខនោះផងដែរ៕
Category: បំណិនជីវិត