កាលពីថ្ងៃអង្គារ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ អ្នកគ្រូ ម៉ី សុភាព បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ធ្វើកម្មវិធីបំណិនជីវិត ស្តីពី ស៊ុប គាវ និងមី ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើកិច្ចការខាងលើបានដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖
បំណិនជីវិតថ្នាក់ទី៧ ស្តីពី ស៊ុបគាវ ដឹកនាំដោយអ្នកគ្រូ ម៉ី សុភាព