កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើបទបង្ហាញស្តីអំពី សមាគម អតីតសិស្ស ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសិស្សានុសិស្ស និងសាលា បើទោះជាពួកគាត់បានបញ្ចប់ការសិក្សាពីសាលាហើយក៏ដោយ។ ពូកគាត់នៅតែអាចត្រឡប់មកលេងសាលា ចូលរូមកម្មវិធីរបស់សាលា និងជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ។ល។ ក្រៅពីនេះពួកគាត់នឹងដឹងពីរបៀបក្នុងការចុះឈ្មោះជាសមាជិក និងយល់ពីអត្ថន័យ និងអត្ថប្រយោជន៏នៃ សមាគម អតីតសិស្សនេះ។