កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគោក បានរៀបចំការធ្វើបទបង្ហាញស្តីអំពីសមាគមអតីតសិស្ស សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៅសាលប្រជុំ ផល គួច អគារសាលារៀន អន្ដរទ្វីប អាមេរិកាំង ដើម្បីឱ្យសិស្សានុសិស្សយល់អំពីសមាគមអតីតសិស្សបានផ្តល់អ្វីខ្លះដល់ពួកគាត់នៅពេលបានបញ្ចប់សិក្សាថ្នាក់ទី១២។ សមាគមអតីតសិស្សបានបង្កើតឡើងក្នុងគោលដៅលើកស្ទួយវប្បធម៌ចែករំលែក បង្កើនសមត្ថភាព បទពិសោធ និងរក្សានូវចំណងមិត្តភាព ទទួលបានការចែករំលែកចំណេះដឹង ចំណេះធ្វើ បទពិសោធ និងចូលរួមសកម្មភាពសម្បុរសធម៌តាមបណ្ដាសមាគមនានា។ សិស្សានុសិស្សដែលបានបញ្ចប់ហើយនៅតែមានទំនាក់ទំនងជាមួយសាលា និងផ្ដល់ឱកាសឱ្យអតីតសិស្សបានជួបជុំ បានបញ្ចេញសមត្ថភាព ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាននានានៅខាងក្រៅដល់មិត្តរួមជំនាន់ និងអតីតសិស្សដូចគ្នាផងដែរ។
Category: សិក្ខាសាលា