ផ្ការាក់ជាផ្កាមួយប្រភេទដែលប្រជាជនខ្មែរយើងកាលពីសម័យមុនយកមកប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗ ជាពិសេសពិធីមង្គល និងគ្រឿងសក្ការបូជា។ ប៉ុន្តែដោយសារតែការមិនសូវពេញនិយមជាច្រើនឆ្នាំកន្លងមក លើសពីនេះគេឃើញវត្តមានភផ្ការាក់ និយមប្រើតែក្នុងពិធីបុណ្យសព ទើបធ្វើឱ្យប្រជាជនខ្មែរយើងយល់ច្រលំ និងហៅផ្កានេះថាផ្កាអារក្ស ឬផ្កាខ្មោច។ ដូចនេះ ប្អូនប្រុស ទី ដារ៉ូ ដែលជាសិស្សថ្នាក់ទី១០ ‘ក’ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានធ្វើបទបង្ហាញស្តីអំពីប្រវត្តិ និងរបៀបក្រងផ្ការាក់ ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៨ ដែលមានការសម្របសម្រួលពីអ្នកគ្រូហ៊ិន ស្រីពៅ ដែលជាគ្រូមុនវិជ្ជាភាសាខ្មែរ។
Category: ផ្សេងៗ