កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា នេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំធ្វើបទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១២៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ទៅកាន់រមណីយដ្ឋានទន្លេបាទី។ គោលបំណងរបស់បទបង្ហាញនេះ គឺដើម្បីបង្ហាញប្អូនៗពីទីតាំង ពេលវេលា និងការត្រៀមខ្លួនសម្រាប់ដំណើរទស្សនៈកិច្ចនេះ ក៏ដូចជាការណែនាំប្អូនៗទាក់ទងនឹងអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង ៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។
Category: ផ្សេងៗ