កាលពីថ្ងៃទី០៤ ខែមិថុនា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំធ្វើបទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១២១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាប ស្ថិតនៅក្នុងស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល។ គោលបំណងនៃបទបង្ហាញ គីដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងតំបន់ដែលប្អូនៗត្រូវធ្វើដំណើរទៅ ការត្រៀមរៀបចំខ្លួន អ្វីដែលគួរធ្វើ និងពុំគួរធ្វើសម្រាប់ដំណើរទស្សនកិច្ចនេះ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ និងភ្នំរាប ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។
Categories: ការចែករំលែកបទពិសោធន៍, ផ្សេងៗ