កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការធ្វើបទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១១៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី១១ ទៅកាន់រមណីយដ្ឋានភ្នំដា ដែលស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។ គួរបញ្ជាក់ផងដែរថា ក្នុងបទបង្ហាញបានបង្ហាញអំពីទីកន្លែង សកម្មភាពដែលសិស្សានុសិស្សធ្វើ និងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។
Category: ផ្សេងៗ