អនុវិទ្យាល័យ

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នំា២០២២ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំបទបង្ហាញសម្រាប់សិស្សានុសិស្សថ្នាក់ទី៨  ស្តីអំពីដំណើរទស្សនកិច្ចសិក្សា លើកទី១៥០ ទៅកាន់ស្ថានីយ៍ផលិតពូជត្រី ៧មករា ស្ថិតនៅផ្លូវជាតិលេច២១ ភូមិព្រែកតាខៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ​ស្អាង ខេត្តកណ្តាល និងទៅកាន់រមនីយដ្ឋានស្អាងភ្នំ​ ដែលស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ​។

ដំណើរទស្សនកិច្ចសិក្សានេះដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងបន្ថែមលើមេរៀនក្នុងថ្នាក់។​