កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំធ្វើកម្មវិធីថ្នាក់និទស្សន៍លើមុខវិជ្ជាភាសាខ្មែរស្ដីពី “ វិធីសាស្រ្តបង្រៀនអំណាន” ដោយអ្នកគ្រូ ប៉ាត សុវណ្ណារ៉ា ជូនដល់លោកគ្រូ អ្នកគ្រូ ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ចំនួន២២នាក់។ អ្នកគ្រូ ប៉ាត សុវណ្ណារ៉ា បានបង្ហាញជូនលោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយលើមុខវិជ្ជាភាសាខ្មែរ ជាពិសេស វិធីសាស្រ្តបង្រៀនអំណាន ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូយកទៅអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។
Category: ការចែករំលែកបទពិសោធន៍