កាលពីថ្ងៃទី០៩ ខែធ្នូ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ ដល់សិស្សានុសិស្សថ្នាក់ទី១០ វេនព្រឹក និងរសៀល នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នេះ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច។
Category: កម្មវិធីទស្សនកិច្ចសិក្សា