ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ នៅឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងនៃសាលារៀន បានជ្រើសរើសយកទីតាំងពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលសម្រាប់ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៧។ មុននឹងដឹកនាំសិស្សនុសិស្សទៅកាន់ទីតាំងនេះ គណៈគ្រប់គ្រងសាលារៀនបានរៀបចំធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ក្នុងគោលបំណងដើម្បីជាការផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យពួកគាត់បានត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ជូនផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាដំណើរទស្សនកិច្ចសិក្សាលើកទី១៤៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច៕