កាលពីថ្ងៃទី០៣ ខែមិថុនា កន្លងទៅថ្មីៗនេះ ប្អូនៗក្រុមយុវសិស្សស្ម័គ្រចិត្តចង្កឹះចម្រុះ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្តីពីការងារស្ម័គ្រចិត្ត និងចែករំលែកនូវបទពិសោធន៍ ជូនដល់សិស្សានុសិស្សថ្នាក់ទី១០ និងទី១១។ គោលបំណងរបស់បទបង្ហាញនេះ គឺប្អូនៗចង់ឱ្យមិត្តរួមសាលាស្គាល់ថាអ្វីទៅជាការងារស្ម័គ្រចិត្ត ដើម្បីក្លាយជាសមាជិកតើត្រូវធ្វើយ៉ាងណា ត្រូវត្រៀមអ្វីខ្លះ និងអត្ថប្រយោជន៍អ្វីខ្លះ។ លើសពីនេះទៅទៀតប្អូនៗបានចែករំលែកនូវបទពិសោធន៍របស់ប្អូនៗផងដែរ ហើយប្អូនៗក៏បានសំណូមពរ ក៏ដូចជាលើកទឹកចិត្តឱ្យមិត្តទាំងអស់ចូលរួមក្នុងការងារស្ម័គ្រចិត្តឱ្យបានច្រើន។