បឋមសិក្សា

  • សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
  • លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
  • បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ មាន​ផាសុកភាព​ជាមួយ​នឹង​ទីធ្លាដ៏ធំទូលាយ​ សម្រាប់​សិស្សានុសិស្ស​លេង​កម្សាន្ត​យ៉ាង​មាន​សុវត្ថិភាព មាន​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ការ​សិក្សា។
  • សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។
  • មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
  • ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និង ការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។

សិក្សាលើមុខវិជ្ជា៖

  1. ភាសាខ្មែរ
  2. សិក្សាសង្គម
  3. កុំព្យូទ័រ
  4. បណ្ណាល័យ
  5. គណិតវិទ្យា
  6. សោតទស្សន៍
  7. ច្បាប់ចរាចរណ៍
  8. ភាសាអង់គ្លេស
  9. វិទ្យាសាស្រ្តអនុវត្ត
  10. ពិសោធន៍

កម្មវិធីជម្រើសដូចជា៖

+ កីឡា
  1. អប់រំកាយ
  2. បាល់ទះ
  3. វាយកូនបាល់
  4. បាល់បោះ
  5. ការ៉ាតេ-ដូ
  6. វាយកូនឃ្លីលើតុ
  7. បាល់ទាត់
  8. ហែលទឹក
+ ជំនាញបំណិនជីវិត
  1. គេហកិច្ច
  2. សិល្បៈភ្លេង
  3. គំនូរ
  4. សិល្បៈរបាំ

លោកស្រី អ៊ុន ច័ន្ទនិមល

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

អានបន្ត