ការចែករំលែកចំណេះដឹង ប្រធានបទស្ដីពី បច្ចេកទេសបង្រៀនវេយ្យករណ៍ជាមួយ Bidding Game
កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំ ការចែករំលែកចំណេះដឹងអំពី បច្ចេកទេសបង្រៀនវេយ្យករណ៍ជាមួយ Bidding Game ជូនលោកគ្រូ-អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយលោកគ្រូ គីម ឆក។ អំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។