នៅថ្ងៃថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀនចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាជីវវិទ្យា ថ្នាក់ទី១២ “ក” ស្តីពី សរីរាង្គវិញ្ញាណ បង្រៀនដោយអ្នកគ្រូ សុខ ម៉ានី។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍នេះគឺដើម្បីចែករម្លែកវិធីសាស្ត្រក្នុងការរៀបចំមេរៀន និងរបៀបនៃការបង្រៀនឱ្យសិស្សងាយទទួលបានចំណេះដឹងពីគ្រូ។ លើសពីនេះទៅទៀត ក្រោយការចែករម្លែក សមាជិកដែលជាលោកគ្រូ-អ្នកគ្រូដែលលបានចូលរួមការបង្រៀនថ្នាក់និទស្សន៍បានទទួលយកចំណុចល្អៗដែលអ្នកគ្រូ សុខ ម៉ានី បានបង្ហាញ និង រួមចំណែកក្នុងការផ្តល់នូវគំនិតយោបល់ល្អៗដើម្បីកែតម្រូវចំណុចខ្វះខាតផងដែរដើម្បីឱ្យការបង្រៀនកាន់តែល្អប្រសើរ។
Category: ថ្នាក់និទ្សសន៍