កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀននឹងរៀបចំទិវាកីឡាលើកទី៨ សម្រាប់ប្អូនៗកុមារនៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក នៅក្លិបកីឡា ព្រីមៀម (Premium Sport Club)។ ទិវាកីឡានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា ជំរុញការលូតលាស់កាយសម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព ទំនាក់ទំនងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ និងមានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរផ្ទាល់ខ្លួន។
Category: ផ្សេងៗ