កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានរៀបចំកម្មវិធីទិវាកីឡា សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងថ្នាក់ទី១ នៅអគារសិក្សានៃសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាជ្រោយចង្វារ ។ នាយិកាផ្នែកកីឡាបានបែងចែកប្អូនៗសិស្សានុសិស្សជាក្រុម ដែល១ក្រុមមានគ្រូពីរនាក់ជាអ្នកដឹកនាំដើម្បីបង្ហាញប្អូនៗពីចលនានៃសារពាង្គកាយលំហាត់ប្រាណ និងសកម្មភាពផ្សេងៗនៃអត្តពលកម្មដូចជា លោត ផ្លោះ លូន និងចលនាបំលាស់ទីជាដើម ដើម្បីឱ្យការលូតលាស់ផ្នែកកាយសម្បទារបស់ប្អូនៗកាន់តែមានភាពរឹងមាំ មានសុខភាពល្អ បង្កើនសមត្ថភាពប្រាជ្ញាស្មារតី ទេពកោសល្យ ទំនាក់ទំនងក្នុងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែល្អប្រសើរបន្ថែមទៀត៕