គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សារមណីយដ្ឋានទន្លេបាទីដែលស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងបន្តទៅឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
– យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ និងកម្រិតជីវភាពរស់នៅ នៅតាមទីជនបទ។
- សិក្សាស្វែងយល់ពីប្រាសាទបុរាណ ចម្លាក់ សិលាចារឹកដែលមាននៅលើប្រាង្គប្រាសាទ។
– យល់ដឹងពីឧទ្យានសួនសត្វភ្នំតាម៉ៅ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ សួនសត្វភ្នំតាម៉ៅ ដែលមានសត្វជាង១០០ប្រភេទ រួមទាំងបានគយគន់ស្ថានភាពភូមិសាស្ដ្រ ទេសភាពភូមិឋាន ព្រៃភ្នំនៅអមសងខាងផ្លូវឡើងទៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងនៅជុំវិញតំបន់ទស្សនកិច្ចសិក្សាក្នុងខេត្តតាកែវ។
– ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងអភិរក្សសត្វព្រៃ។ល។
ក្រៅពីទស្សនាសួនសត្វភ្នំតាម៉ៅ ប្អូនៗសិស្សានុសិស្សទាំងអស់បាននាំគ្នាដាំកូនឈើនៅទីនោះចំនួនប្រមាណ១០០ដើម។ គួរបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ប្អូនៗក៏បានឆ្លៀតធ្វើដំណើរទៅកាន់សាលាបឋមសិក្សា អង្គបរិច្ចាគ ដើម្បីធ្វើការចែកជូននូវសម្ភារសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។