ថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃចុងក្រោយនៃបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយក៏ជាថ្ងៃពិធីជួបជុំបញ្ចប់ឆ្នាំសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ផងដែរ។
យើងសង្កេតថា សិស្សានុសិស្សមានភាពសប្បាយរីករាយពោរពេញទៅដោយសំណើច សើចក្អាក្អាយ។
ជាមួយគ្នានោះផងដែរ យើងក៏សង្កេតឃើញថាមានភាពស្រងូតស្រងាត់ផងដែរ ដោយសារវាជាថ្ងៃចុងក្រោយរបស់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ វាជាពេលវេលានិយាយថាលាគ្នា ដោយ ក្តីអាលោះអាល័យ ការនឹករឭករកគ្នា ស្នាមញញឹមនៃយើងរាល់គ្នាស្ថិតនៅក្នុងការចងចាំជាអមតៈ។