តើបច្ចេកវិទ្យា 5G អាចធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពសាធារណៈឬ?
អត្ថបទដោយ៖ អ៊ុន ច័ន្ទនិមល
បច្ចេកវិទ្យាអ៊ីនធើណេតល្បឿនលឿនបំផុត 5G កំពុងតែបង្ហាញវត្តមានរបស់ខ្លួនជាបន្តបន្ទាប់តាមតំបន់នៃប្រទេសអភិវឌ្ឍន៍ប្រមាណ ៣៤ ប្រទេស តួយ៉ាងដូចជាចិន និងអឺរ៉ុប ហើយវត្តមាននេះត្រូវបានមតិសារធារណៈ និងអ្នកជំនាញសុខភាពសារធារណៈខ្លះអះអាងថា 5G អាចនឹងប៉ះពាល់ ឬ មានគ្រោះថ្នាក់ដល់សុខភាពសារធារណៈ ហើយអ្នកជំនាញខ្លះទៀតថាវាគ្មានហេតុផលណាមួយអាចប៉ះពាល់នោះទេ។
តើ5Gពិតជាមានគ្រោះថ្នាក់ដល់សុខភាពមែនឬ?
អ្វីទៅជាបច្ចេកវិទ្យា 5G?
ជាបឋម យើងត្រូវដឹងថា 5G គឺជារបកគំហើញនៃបច្ចេកវិទ្យាសេវាអិនធើណេតជំនាន់ទី៥ ដែលអាចផ្តល់សេវាអ៊ីនធើណេតមានល្បឿនលឿន ទាញយកទិន្នន័យនិង មានតំណភ្ជាប់បានរហ័សបំផុត ហើយវាគឺជាបរិបទមួយយ៉ាងធំដែលដើរទៅរកនៃបដិវត្តន៍ឧស្សាហកម្ម4,0។
បដិវត្តន៍ព័ត៌មានវិទ្យាល្បឿនលឿននៃ 5G នេះ គឺជាការផ្លាស់ប្តូររបៀបរស់នៅដោយតភ្ជាប់អ្វីទៅនឹងមនុស្សយន្ត តួយ៉ាងដូចជារថយន្តដែលបើកបរបានដោយម៉ាស៊ីនមិនចាំបាច់បញ្ជា មនុស្សយន្តដែលអាចវះកាត់មនុស្សបានដូចពេទ្យជំនាញ និងមនុស្សយន្តដែលអាចយល់ពីអារម្មណ៍របស់មនុស្សបាន ហើយមានសមត្ថភាពចេះនិយាយបានរាប់រយភាសាក្នុងរយៈពេលមិនដល់៥នាទី។ ក៏ប៉ុន្តែការប្រើប្រាស់នូវកម្លាំងនៃល្បឿនលឿនរបស់ 5G នេះ គឺប្រើប្រាស់ជំហានរលកហ្វ្រេកង់កម្រិតខ្ពស់បំផុតមួយ ដើម្បីបញ្ជូនទិន្នន័យបានលឿនរហ័ស។ នៅសហរដ្ឋអាមេរិក ល្បឿនហ្វ្រេកង់ឡើងទៅដល់កម្រិត ២៨Ghz ក្នុងមួយនាទី គឺជាសមត្ថភាពចែកចាយល្បឿនខ្ពស់បំផុត។
តើវាអាចប៉ះពាល់ដល់សុខភាពមនុស្សឬអត់?
អ្វីដែលគេព្រួយបារម្ភនោះ គឺកម្រិតហ្វេ្រកង់និងវិទ្យុសកម្ម(Electromagnetic)ដែលគេប្រើប្រាស់សម្រាប់បង្កើនល្បឿនរបស់5G គឺស្ថិតនៅក្នុងចំនុចខ្ពស់មួយដែលគួរឲ្យបារម្ភ ខ្លាចក្រែងកម្រិតវិទ្យុសកម្មខ្ពស់ពេក ដែលបង្កឡើងដោយប្រភេទវិទ្យុសកម្មអ៊ីយ៉ូនិក ដែលមានថាមពលគ្រប់គ្រាន់អាចបំផ្លាញកោសិការបស់មនុស្ស។ នេះបើតាមការរៀបរាប់របស់ លោក វេជ្ជបណ្ឌិត Lennart hardell ជំនាញផ្នែកមហារីកពីទីក្រុង Örebro នៃប្រទេសស៊ុយអ៊ែត។ ជារួមមិនទាន់មានការសិក្សាណាមួយអាចបញ្ជាក់បាននៅឡើយ អំពីផលប៉ះពាល់នៃបច្ចេកវិទ្យា 5G នេះ។
លោក ម៉ៅ ពិសិដ្ឋ អ្នកមានចំណេះដឹងផ្នែកព័ត៌មានវិទ្យាបានពន្យល់ថា ប្រធានបទនេះគឺកំពុងស្ថិតក្នុងដំណាក់កាលជជែកដេញដោលនៅឡើយ លោកថា បច្ចេកវិទ្យា 5G ជាបច្ចេកវិទ្យាថ្មី ដែលពិបាកនឹងវាយតម្លៃពីផលប៉ះពាល់របស់វាចំពោះសុខភាពមនុស្ស ហើយមកទល់នឹងពេលនេះក៏គ្មានការពិសោធន៍ជាក់លាក់ណាមួយដែលអាចបញ្ជាក់ឱ្យប្រាកដពីផលប៉ះពាល់នេះដែរ សូម្បីតែជំនាន់ 2G 3G និង 4G ក៏ដោយ។ ។
ដកស្រង់ចេញពី ៖ https://www.crosscheckwmc.com/post/1/123