កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមតេ្តយ្យសិក្សា ដល់ថ្នាក់ទី១ ចុះកម្មសិក្សានៅ កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK)។
កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
២. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាម ទីសាធារណៈ។
៣. បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៤. រឹតចំណងមិត្ដភាព និងសាមគ្គីភាពជាមួយមិត្ដរួមថ្នាក់ និងមិត្ដរួមសាលារៀនរបស់ពួកគេ។
៥. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
៦. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) មានទីតាំងនៅក្នុងផ្សារទំនើបអ៊ីអន១ ដែលស្ថិតនៅអគារលេខ១៣២ មហាវិថី សម្តេចសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។