កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង ជ្រោយចង្វារ បានរៀបចំ កម្មវិធីទស្សនកិច្ចសិក្សាទៅកាន់មណ្ឌលកម្សាន្ត Kid Park-Kid Park -Exchange Square សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដឹកនាំដោយ ចាងហ្វាង អ៊ុន ច័ន្ទនិមល ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាជ្រោយចង្វារ ។ គោលបំណងនៃកម្មវិធីទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សានុសិស្សបំបាត់ទុក្ខកង្វល់ បំបាត់ភាពតានតឹងដែលមានក្នុងការសិក្សានៅក្នុងថ្នាក់កន្លងមក។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នារាប់អានគ្នាដូចបងប្អូន។ ការដែលនាំសិស្សានុសិស្សទៅធ្វើដំណើរទស្សនកិច្ចនេះ គឺចង់ឱ្យពួកគេស្គាល់នូវ ការលេងកម្សាន្ត បន្ថែមក្រៅអំពីការសិក្សានៅក្នុងថ្នាក់ដើម្បីទទួលបានសុខភាពល្អ និងបទពិសោធន៍ល្អៗបន្ថែមទៀត។
Category: ផ្សេងៗ