កាលពីថ្ងៃទី២៦ ខែមករាកន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានដឹកនាំដំណើរទស្សនកិច្ចសិក្សាលើកទី៣៥ សម្រាប់សិស្សថ្នាក់ទី២ ទៅកាន់ផ្សារទួលគោក។ គោលបំណងរបស់ដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បីឱ្យប្អូនៗចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ និងមហាជន ឃើញស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ ស្គាល់ឈ្មោះត្រី សាច់ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំទុកដាក់អាហារ ទៅតាមទីកន្លែងសមស្របតាមបរិយាកាស។