កាលពីថ្ងៃទី២៧ និងទី២៨ សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានដឹកនាំសិស្សតាមសាខារាងៗខ្លួន ទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលអប់រំនិងកម្សាន្ត ឃីដ ស៊ីធី។ ដើម្បីបង្កើនឱ្យសិស្សមានភាពក្លាហាន និងបង្កើតទំនាក់ទំនងជាមួយមិត្តភក្កកាន់ល្អប្រសើរ បន្ថែមលើសពីនេះទៀតបញ្ជ្រាបចំណេះដឹងសង្គមវប្បធម៌ខាងក្រៅឱ្យកុមារបានយល់ដឹងកាន់តែច្បាស់ដែលបានផ្សារភ្ជាប់ទៅលើទ្រឹស្តីមេរៀន និងការអនុវត្តក្នុងថ្នាក់។ តាមរយៈកម្មសិក្សានេះដែរ សិស្សក៏អាចឈ្វេងយល់ពីឧបករណ៍សិក្សា ទំនើបៗតាមបែបវិទ្យាសាស្រ្ត រួមទាំងរៀនពីរបៀបលេងឧបករណ៍ផ្សេងៗប្រកបដោយប្រសិទ្ធភាព។
Category: កម្មវិធីទស្សនកិច្ចសិក្សា