ដំណើរចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ
គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ចុះអធិការកិច្ច នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ដោយផ្ដោតសំខាន់ទៅលើ៣ចំណុចរួមមាន៖
- ការងារគ្រប់គ្រងរដ្ឋបាល
- បរិស្ថាន
- បច្ចេកទេសរៀន និងបង្រៀន
បន្ទាប់ពីគណៈប្រតិភូអធិការកិច្ច ចុះពិនិត្យ និងតាមដានកិច្ចការមួយព្រឹកពេញនោះ គណៈប្រតិភូអធិការកិច្ច ;ក៏បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ គណៈប្រតិភូអធិការកិច្ច បានលើកឡើងថា កិច្ចការគ្រប់គ្រងរដ្ឋបាល ការងារបរិស្ថាន និងបច្ចេកទេសរៀន និងបង្រៀន គឺសមស្របទៅនឹងតម្រូវការរបស់ក្រសួងអប់រំ ក៏ដូចមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ ប្រធានការិយាល័យអធិការកិច្ច បានលើកទឹកចិត្តដល់ សាលារៀន អន្តរទ្វីប អាមេរិកាំង បន្ដជំរុញការលើកកម្ពស់សុវត្ថិភាព សុខភាពចំណីអាហារ និងអនាម័យ។ ក្នុងការចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា នេះ ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងអំណរអរគុណដល់គណៈប្រតិភូអធិការកិច្ចយ៉ាងក្រៃលែង ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិនិត្យ តាមដាន វាយតម្លៃលទ្ធផល និងកែលម្អ ដើម្បីឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង កាន់តែអភិវឌ្ឍន៍ និងរីកចម្រើន។