គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទូលគោក បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ ទាំងអស់ចុះកម្មសិក្សា កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) ក្នុងផ្សារទំនើបអុីអន ២។
កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមទៀតដូចជា៖
១. ស្វែងយល់ពីឧបករណ៍សិក្សាទំនើបៗ។
២. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព។
៣. បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនកាន់តែប្រសើរ។ល។