កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ គឹម ចំរ៉ុង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជ្រោយចង្វារ មុខវិជ្ជារូបវិទ្យា ធ្វើការពិសោធន៍ក្រោមប្រធានបទស្តីពី ”ដែនម៉ាញ៉េទិចនៃសូលេណូអ៊ីត”។ លោកគ្រូ បានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍មុនចាប់ផ្តើមឌំណើរការពិសោធន៍ដែលមានដូចជា៖ ត្រីវិស័យ សូលេណូអ៊ីត និងថ្មពិល។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍ គឺដើម្បីបង្ហាញលក្ខណៈខាងក្នុង ខាងក្រៅ នៃខ្សែរដែនម៉ាញ៉េទិច និងទិសដៅម៉ាញ៉េទិច៕
Category: ផ្សេងៗ