ការចែករំលែកចំណេះដឹង ប្រធានបទស្ដីពី៖ ជម្រើសរូបភាពនៅក្នុង Google
កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ ការចែករំលែកចំណេះដឹងអំពី ជម្រើសរូបភាពនៅក្នុង Google ជូនលោកគ្រូ-អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយលោកគ្រូ ឡូច សុវ៉ាត់។ អំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។