យើងតែងតែសង្កេតឃើញមានគោមផ្កាយដែលមានពណ៌ចម្រុះព្យួរតាំងលម្អនៅតាមគេហដ្ឋាននៅក្នុង ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ដោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ លោកគ្រូ អ្នកគ្រូផ្នែកបឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំប្អូនៗសិស្សានុសិស្សប្រមាណ១៥០នាក់ ធ្វើបំណិនជិវិត អំពីរបៀបធ្វើគោមផ្កាយ កាលពីថ្ងៃទី២ ខែមេសា កន្លងទៅនេះ។ លោកគ្រូ អ្នកគ្រូ បានរៀបរាប់ពីសម្ភារដែលត្រូវការសម្រាប់ការធ្វើ ក៏ដូចជារបៀបធ្វើយ៉ាងច្បាស់លាស់ ដល់ប្អូនៗ ដូចនេះក្រោយពីបញ្ចប់ការធ្វើបំណិនជីវិតនេះទៅ ប្អូនៗអាចធ្វើបានដោយខ្លួនឯងសម្រាប់តាំងលម្អនៅគេហដ្ឋានរបស់ប្អូនៗ។