ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

កុមារ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទៅលើ​កាយសម្បទា​ សតិបញ្ញា​ ស្មារតី​ការ​គិត​ សីលធម៌​ និង​ភាសា​ទៅតាម​បរិយាកាស​ និង​ទំនោរ​នៃ​ មជ្ឈដ្ឋាន​សង្គម​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​ជំនាញ​យ៉ាង​ពិសេស​ក្នុង​ការ​បណ្តុះបណ្តាល​កុមា​រតូចៗ​ ឱ្យ​ស្រប​នឹង​ការលូតលាស់​យ៉ាង​រហ័ស​របស់​ពួកគាត់​ ជាមួយនឹង​លក្ខណៈ​ពិសេស​យ៉ាង​សម្បូរ​បែប​ដូច​ខាងក្រោម​៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញដល់ការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ និងការត្រាប់តាម ដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និង ភាសាអង់គ្លេស។

សិក្សាលើមុខវិជ្ជា៖

  • បុរេសំណេរ
  • ចម្រៀង
  • គំនូរ
  • បំណិនជីវិត
  • រឿងនិទាន
  • បុរេគណិត
  • ល្បែងបុរេគណិត
  • កសាង
  • អប់រំកាយ
  • ភាសាអង់គ្លេស
  • សោតទស្សន៍
  • ទស្សនាសង្កេត
  • ល្បែងបុរេសំណេរ
  • អនាម័យខ្លួនប្រាណ
  • អនាម័យមាត់ធ្មេញ
  • កីឡា
  • ល្បែងសិក្សាកម្សាន្តសប្បាយ

កញ្ញា តាប់ សោភ័ណ្ឌ

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យសិក្សា

អានបន្ត