កាលពីថ្ងៃទី០៥ ខែមិថុនា ម្សិលមិញនេះ អ្នកគ្រូ អេង ស៊ីណាត និងអ្នកគ្រូ នឹម ស្រីនាង បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៤ ”ក” ធ្វើបំណិនជីវិត “មាន់ដុតកូកា”។ អ្នកគ្រូទាំងពីរបានរៀបរាប់ពីគ្រឿងផ្សំ និងរបៀបធ្វើជូនដល់ប្អូនៗយ៉ាងច្បាស់លាស់។ បន្ទាប់ពីនោះ អ្នកគ្រូបានផ្តល់ឱកាសដល់ប្អូនៗក្នុងការចម្អិនដោយមានការសម្របសម្រួលពីអ្នកគ្រូទាំងពីរ។